លោក Jack Ma ជាមហាសេដ្ឋី និងជាស្ថាបនិកបង្កើតនូវវេបសាយលក់ផលិតផលតាមប្រព័ន្ធអ៊ីនធើណែតដ៏ល្បីនៅប្រទេសចិន គឺ Alibaba.com។ លើសពីភាពកាក់កប និង ទ្រព្យសម្បតិ្តដ៏ហូរហៀររបស់គាត់នោះ គឺកេរ្តិ៏ឈ្មោះ និងពាក្យសម្តីមាស ដែលមានបង្កប់នូវអត្ថន័យ និងខ្លឹមសារយ៉ាងស៊ីជម្រៅសម្រាប់មនុស្សទាំងឡាយយកមកគិតពិចារណា ដើម្បីស្វែងយល់ពីជីវិត និងការតស៊ូក្នុងជីវិត។

ពាក្យសម្តី និងគំនិតរបស់គាត់តែងតែត្រូវបានគេយកមកបកស្រាយ និងផ្សព្វផ្សាយបន្តជាច្រើននៅលើប្រព័ន្ធបណ្តាញសង្គម ដែលជាហេតុធ្វើឱ្យគេស្គាល់គាត់តាមរយៈភាពតស៊ូ និងស្មារតីពុះពាររបស់គាត់។ ចង់ដឹងថា សម្តីមាសរបស់គាត់មានអ្វីខ្លះ ថ្ងៃនេះអាណាចក្រនឹងបង្ហាញនូវពាក្យមួយចំ​នួនដែលសុទ្ធតែមានបង្កប់ន័យ ខ្លឹមសារ អប់រំ ទូន្មានសម្រាប់មនុស្សទូទៅ។

មនុស្សខ្សោយរអ៊ូជាមួយបញ្ហា មនុស្សអស្ចារ្យគេដោះស្រាយ

គេឱ្យគំនិត យើងជាអ្នករៀបចំប្លង់ ដើរដោយខ្លួនឯង

ស្រមៃឱ្យធំ ហើយដាក់ចិត្តធ្វើកុំខ្លាច

យើងត្រូវស្តាប់គេ រៀនពីគេ តែយើងខ្លួនឯងជាអ្នកសម្រេច ជាអ្នកជ្រើសរើស មិនមែនដើរតាមក្តីស្រមៃរបស់គេទេ

ខ្ញុំមិនខ្វល់ថា អ្នកឆ្លាតប៉ុណ្ណាទេ ប្រសិនបើអ្នកមិនចេះធ្វើការជាមួយមនុស្ស សុបន្តិរបស់អ្នកគឺនៅតែជាសុបន្តិដដែល

ខ្ញុំមិនដែលប្រកួតប្រជែង លើតម្លៃទេ តែខ្ញុំប្រកួតប្រជែងលើសេវាកម្ម និងភាពច្នៃប្រឌិត

តាំងចិត្តធ្វើឱ្យកើត កុំតាំងចិត្តនិយាយលឺៗឱ្យគេស្តាប់

កុំរកស៊ីចាបឆាយ ធ្វើនេះផង ធ្វើនុ៎ះផង មើលតែមួយ សម្លឹងឱ្យឆ្ងាយ ដាក់ចិត្ត ដាក់កាយ ធ្វើយកលទ្ធផល