អ្នកខ្លះគឺកំពុងស្ថិតក្នុងសភាពងងឹត ដែលមើលមិនឃើញនូវក្តីសង្ឃឹម។ ខ្ញុំមិនដឹងថា អ្នកធ្លាប់ឆ្លងកាត់អ្វីមកខ្លះនោះទេ ប៉ុន្តែខ្ញុំអាចដឹងថាអ្នកត្រូវការអ្វី នោះគឺ “ក្តីសង្ឃឹម”។ ខ្ញុំចង់ឱ្យអ្នកដឹងថា ភាពស្រស់បំព្រងទាំងឡាយ សុទ្ធតែបានមកពីកំទេចនៃ​បំណែកបរាជ័យរបស់អ្នក ប្រសិនអ្នកនៅតែផ្តល់ឱកាសឱ្យបំណែកតូចៗទាំងអស់នោះ ភាពស្រស់បំព្រងនោះនឹងកើតមាន។

រូបតំណាង
រូបតំណាង

វាមិនជាបញ្ហានោះទេ ដែលអ្នកភ័យខ្លាច ក៏មិនជាបញ្ហាដែលអ្នកយំ ប៉ុន្តែបញ្ហាធំបំផុតសម្រាប់ខ្លួនអ្នកនោះគឺ បោះបង់ចោល ឬក៏ឈប់មានក្តីស្រមៃ។ ខ្ញុំមិនដឹងថាអ្នកកំពុងគិតថាជីវិតរបស់អ្នក កំពុងតែងងឹតយ៉ាងណានោះទេ ហើយខ្ញុំមិនខ្វល់អំពីសំដីអ្នកដទៃ និយាយយ៉ាងមិចនោះទេទៅកាន់អ្នក វាសុទ្ធតែជារឿងដែលកើតឡើងមិនចេះចប់នោះទេ។ គ្រប់យ៉ាងទាំងអស់នោះតែងតែកើត ហើយកើតទៀត បញ្ហាវាស្ថិតត្រង់ថា អ្នកហ៊ានប្រឈមជាមួយបញ្ហាទាំងអស់នោះដោយរបៀបណា?

ប្រសិនបើនៅពេលនេះ មិនថាអ្វីដែលអ្នកធ្លាប់បានឆ្លងកាត់ក៏ដោយ មិនថាអ្វីៗទាំងអស់នោះជាអ្វីក៏ដោយ អ្នកក៏នៅតែជាអ្នក អ្នកនៅតែឈរខាងអ្នកជានិច្ច។ អ្នកប្រាកដជាមានជីវិតមួយដែលល្អ ហើយល្អបំផុត ដែលជីវិតពោរពេញទៅដោយភាពល្អទាំងអស់នោះនឹងនៅពីមុខអ្នក មិនមែននៅពីក្រោយអ្នកនោះទេ។ ដូចនេះបើអ្នកកំពុងគិតថាចង់បោះបង់អ្វីមួយ សូមអ្នកកុំបោះបង់ឱ្យសោះ។ បើអ្នកកំពុងគិតថាអ្នកមិនអាចសម្រេចបានអ្វីមួយ ដែលអ្នកចង់បាន​ សូមអ្នកកុំទាន់អស់សង្ឃឹម ហើយបោះបង់វាឱ្យសោះ អ្នកត្រូវតែបន្តដំណើរការតាមគម្រោងរបស់អ្នក ហើយព្យាយាមប្រាប់ទៅខ្លួនអ្នកថា វាប្រាកដជាអាចកើតឡើងនៅពេលដ៏ខ្លីនាពេលអនាគត។

ដំណើរការគម្រោងរបស់អ្នក ឬអនាគតរបស់អ្នក អាចជោគជ័យទៅបាន វាអាស្រ័យលើអ្នក មិនមែនអាស្រ័យទៅលើពាក្យសំដីអ្នកដទៃ មកនិយាយ មកវិនិច្ឆ័យលើអ្នកនោះទេ។ អ្នកត្រូវចាំថាអ្នកជាមនុស្សដែលពោរពេញទៅដោយសមត្ថភាពជាអ្នក អ្នកជាមេដឹកនាំដ៏ពូកែបំផុតក្នុងឆាកដ៏ធំមួយ ឆាកដ៏ធំមួយនោះពិតជាអស្ចារ្យ វាជាឆាកជីវិតរបស់អ្នក។

​​

ប្រភព: Youtube