Elone Musk គឺជាមហាសេដ្ឋីម្នាក់ មិនត្រឹមជាម្ចាស់​ក្រុមហ៊ុន​ឡាន​អគ្គិសនី ដែល​ល្បី​ជាងគេ​នៅអាមេរិក​ទេ លោក​ Elon Musk ក៏​ជា​ស្ថាបនិកក្រុមហ៊ុន​Space X ដែល​ជាអ្នកផ្គត់ផ្គង់ យានអវកាស សម្រាប់​បញ្ជូន​អវកាសយានិក​របស់​ទីភ្នាក់ងារ ​Nasa ទៅ​កាន់​ស្ថានីយ៍​យានអវកាស។ លោក​ Elon Musk បាន​បង្កើត​ផងដែរ ផ្ទាំង​ស្រូបកម្តៅព្រះអាទិត្យ សម្រាប់​ធ្វើ​ជា​ថាមពល ហើយ​និង​បាន​បង្កើត​ក្រុមហ៊ុន ​The Boring Company ដែលត្រូវ​ជីករូង​ក្រោម​ដី​ ដើម្បី​បញ្ជៀស ការកកស្ទះ ចរាចរណ៍នៅលើ​ដី ក្នុង​ទីក្រុង ​Los Angeles។ Forbes បាន​វាយតម្លៃ​ថា លោក​ Elon Musk មាន​ទ្រព្យសម្បត្តិ ២០​ពាន់លាន​ដុល្លារ និង​ជាប់ឈ្មោះ​មហាសេដ្ឋី​លំដាប់​ទី ២៥​ ដែល​មាន​លុយច្រើនជាងគេ នៅលើ​លោក។

ខាងក្រោមនេះជាសម្រង់សម្តីខ្លះរបស់លោក Elon Musk

ពេលដែលអ្វីមួយមានសារះសំខាន់​​​​គ្រប់គ្រាន់​ អ្នកនិងធ្វើវា ទោះជាមិនមែនចំណូលចិត្តអ្នកក៏ដោយ។

ការតស៊ូគឺសំខាន់ណាស់​អ្នកមិនគួរបោះបង់ចោលទេដរាបណាអ្នកត្រូវបានបង្ខំឱ្យបោះបង់។

យើងនឹងធ្វើឱ្យវាកើតឡើង ដោយការបង្ហូរឈាមរបស់ខ្ញុំនិងមានព្រះជាសាក្សី ខ្ញុំសន្យានិងធ្វើវាអោយបាន។

ជំហានដំបូងគឺត្រូវបញ្ជាក់ថាមានអ្វីមួយដែលអាចធ្វើទៅបាន បន្ទាប់មកអ្វីៗនិងកើតឡើងបន្តបន្តាប់។

ខ្ញុំគិតថាពីមនុស្សសាមញ្ញអាចក្លាយទៅជាមនុស្សអស្ចារ្យម្នាក់។