បុរសមាឌល្អិតចិត្តធំដែលគេតែងហៅឈ្មោះក្រៅរបស់គាត់ថា Jack Ma (ឈ្មោះពិត Ma Yun) និងជាអតីត CEO របស់ក្រុមហ៊ុនយក្ស Alibaba បានប្រកាន់ខ្ជាប់នូវទម្លាប់ ៤ ចំណុចធំៗ ក្នុងការជំរុញឱ្យដំណើរការនៃការងារ ក៏ដូចជាជីវិតរបស់លោកទទួលបានជោគជ័យដូចបច្ចុប្បន្ន។

ចំណុចសំខាន់ៗទាំង ៤ នោះរួមមាន៖

១.ការបោះបង់ជាបរាជ័យដ៏ធំបំផុត

ប្រយោគមួយឃ្លាដែលធ្វើឱ្យលោកមិនដែលខ្លាច ក្នុងការទទួលបានបរាជ័យជាច្រើនលើកច្រើនសារ តែលោកនៅតែមានសកម្មភាពធ្វើបន្តនោះគឺ “ការបោះបង់ជាបរាជ័យដ៏ធំបំផុត”។ ពាក្យមួយឃ្លានេះហើយដែលធ្វើឱ្យលោកនៅតែបន្តធ្វើរឿងដែលលោកស្រលាញ់រហូតទទួលបានជោគជ័យ ទោះមានអ្វីមករារាំងឫជួបឧបសគ្គយ៉ាងណាក៏ដោយ។

២.មានចក្ខុវិស័យវែងឆ្ងាយ

មិនថា Jack Ma ទេដែលប្រកាន់ខ្ជាប់នូវទម្លាប់មួយនេះ ការចេះមើលលើចក្ខុវិស័យនានា ក្នុងដំណើរជីវិតជាភាពជោគជ័យមួយដ៏ធំធេង ពិសេសចំពោះអ្នករកស៊ីតែម្ដង។ជាក់ស្ដែងកាលពីផ្ដើម Alibaba ដំបូង ការទិញទំនិញលើប្រព័ន្ធអនឡាញ គឺមិនទាន់មានហូរហ៊ាទេ​ តែដោយសារប្រើចក្ខុវិស័យរបស់ Ma ធ្វើឱ្យអាជីវកម្មលើវិស័យឌីជីថល របស់លោកទទួលបានជោគជ័យយ៉ាងសន្ធឹក។

៣.តស៊ូជាមួយគោលដៅច្បាស់មួយ

បន្ថែមលើការមើលឃើញទុកជាមុនលោកម៉ានិយាយថា អ្នកដឹកនាំគួរតែមានភាពម៉ឺងម៉ាត់ និងមានចក្ខុវិស័យច្បាស់លាស់។​​ ការដឹងពីអ្វីដែលអ្នកចង់សម្រេច និងដឹងពីវិធីក្នុងការតតាំងនឹងគោលដៅនហៅ នឹងធ្វើឱ្យខ្លួនឯងនិងមនុស្សជុំវិញមានកម្លាំងចិត្តតស៊ូជាមួយគ្នាដើម្បីឆ្ពោះទៅរកគោលដៅរួមនោះ។

 ៤.ឱ្យតម្លៃលើឥរិយាបថ

ក្រៅពីមានជំនាញ អតីត CEO របស់ Alibaba រូបនេះបាននិយាយថាលោកឱ្យតម្លៃលើ ឥរិយាបថ។ ឥរិបថល្អ បុគ្គលនោះនឹងមានភាគរយជោគជ័យខ្ពស់ បូករួមនឹងទេពកោសល្យនិង ចក្ខុវិស័យវែងឆ្ងាយទៀតនោះគឺ ច្បាស់ណាស់អ្នកនឹងមិនងាយបរាជ័យឡើយ។