តើលោក Jack M​a ជាអ្នកណា? គាត់គឺជាបុគ្គលដែលឆ្លងកាត់នូវបទពិសោធន៍ជូរចត់បំផុតក្នុងជីវិតរបស់លោក។ គាត់ធ្លាប់ជាសិស្សដែលរៀនខ្សោយជាងគេ និងត្រូវបានសាកលវិទ្យាល័យ Harvard អាមេរិចបដិសេធមិនអោយចូលរៀន១០​ដង មិនតែប៉ុណ្ណោះលោកត្រូវបានគេបដិសេធ ៣០ដងនៅពេលដែលលោកសំុចូលធ្វើការ៣០កន្លែង។

ខាងក្រោមនេះជា សម្រង់ពាក្យសម្តីរបស់លោក :

១.​ ប្រសិនបើអ្នកមិនបោះបង់អ្នកនៅតែមានឱកាស ការបោះបង់គឺជាបរាជ័យមួយយ៉ាងធំធេង។

២. អ្វីដែលពួកយើងត្រូវធ្វើ គឺការអភិវឌ្ឍន៍ជាតិ ជួយដល់អ្នកខ្សោយ បើមិនដូច្នោះទេគ្រោះមហន្តរាយ ជាច្រើននឹងមកដល់។

៣. ថ្ងៃនេះលំបាក ថ្ងៃស្អែកកាន់តែវេទនា ហើយថ្ងៃខានស្អែក នឹងស្រស់បំព្រងមិនខាន។

៤. យើងមិនដែលខ្វះលុយនោះទេ យើងគ្រាន់ដែខ្វះមនុស្សដែលខ្វះក្តីសុបិន្ដ ហើយនិងមនុស្សដែលអាចស្លាប់ដើម្បីក្ដីសុបិន្ដនោះប៉ុណ្ណោះ។

៥. ប្រសិនបើអ្នកមិនធ្លាប់សាកល្បងធ្វើទេ អ្នកនឹងមិនដឹងថាវានមានឱកាសអត់។