ប្រសិនបើអ្នកជាបុគ្គល ដែលពោលពេញទៅដោយគំនិតអវិជ្ជមានច្រើននោះ វាសនារបស់អ្នកក៏មិនខុសប្លែកពីអ្វី ដែលអ្នកបានគិតនោះដែរ។

ផ្នត់គំនិតគឺជាកត្តានិករ ដែលចង្អុលបង្ហាញពីជោគវាសនារបស់មនុស្សម្នាក់ៗព្រោះ វាគឺជាកត្តាជំរុញក្នុងការបញ្ចេញសកម្មភាព ហើយសកម្មភាពទាំងអស់នោះបាន បម្លែងឲ្យចេញជាសម្មតិផល ឬលទ្ធផល ពោលដោយខ្លី គឺគំនិតបែបណាវាសនាបែបនោះ។

៥ យ៉ាង មានឥទ្ធិពលក្នុងការបញ្ឈប់ការគិតបែបអវិជ្ជមាន ដែលផ្លូវទាំងនោះរួមមានដូច ខាងក្រោម៖

១. ព្យាយាមបញ្ឈប់ការគិតបែបអវិជ្ជមាន

អ្នកសាកស្រមៃទៅមើលថា តើអ្នកបាននឹងកំពុងផ្តោតទៅលើអ្វីឲ្យពិតប្រាកដ? ការគិតរបស់អ្នកនឹងផ្តោតទៅលើ រឿងអវិជ្ជមានកាន់តែច្រើនវានឹងធ្វើឲ្យអារម្មណ៍ របស់អ្នកកាន់តែអាក្រក់។ ដូច្នេះចូលកុំព្យាយាមបង្ខំខ្លួនឯង ឲ្យធ្វើបែបនេះអី។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺព្យាយាមកាត់បន្ថយវាបន្តិចម្តងៗ ហើយកុំយករឿងអវិជ្ជមាន ទៅដាក់ក្នុងការគិតរបស់អ្នក។

២. ស្វែងយល់ពីការគិតរបស់អ្នក

ប្រសិនបើអ្នកយល់ពី គំនិតរបស់អ្នកច្បាស់លាស់អ្នកអាចគ្រប់គ្រងលទ្ធផល ដែលវាមានឥទ្ធិពលមកលើអ្នកបាន។ ដូច្នេះចូរវាយតម្លៃទៅលើការគិត របស់អ្នកនាពេលឥឡូវនេះ ថា តើវាមានទំនោរទៅរករូបភាពវិជ្ជមាន ឬអវិជ្ជមាន? តើអ្នកគ្រប់គ្រងស្ថានការណ៍តាមបែបវិជ្ជមាន ឬអវិជ្ជមាន? នេះគឺជារបៀបក្នុងការសួរសំណួរមកកាន់ខ្លួនឯងដើម្បីជួយរកពន្លឺខ្លះៗក្នុងការដឹងពីទំនោរនៃការគិតរបស់អ្នក។

. ប្រកួតប្រជែងជាមួយគំនិតអវិជ្ជមានរបស់អ្នក

សួរខ្លួនឯងថាតើគំនិតដែលអ្នកកំពុងមានពិតជាមានភាពប្រាកដនិយមឬអត់? តើពួកវាបង្ហាញពីស្ថានភាពពិតឬទេ? ឬតើការភ័យខ្លាចនិងវិធីសាស្រ្តអវិជ្ជមានរបស់អ្នកបណ្តាលឱ្យផុសឡើងនូវគំនិត អវិជ្ជមានលើសពីការពិតមែនដែរឬយ៉ាងណា?

អ្នកអាចសាកល្បងធ្វើសកម្មភាពខុសពី ការគិតបែបអវិជ្ជមានរបស់អ្នកដោយ ជំនួស មកវិញនូវសកម្មភាពជាវិជ្ជមាន។

៤. ព្យាយាមកុំវិភាគបែបអវិជ្ជមាន

វាគឺជាផ្នែកមួយដែលជះឥទ្ធិអវិជ្ជមាន ទៅលើការគិតរបស់អ្នកហើយវានឹងធ្វើឲ្យការ គិតរបស់អ្នកកាន់តែមានភាពស្មុគស្មាញ និងបង្កើនមេរោគនៃផ្នក់គំនិតជាច្រើន។ ហេតុ ដូច្នេះអ្នកត្រូវបញ្ឈប់ការវិភាគបែបអវិជ្ជមាននេះភ្លាមតាមដែលអាចធ្វើទៅ បានព្រោះវាមានផលអាក្រក់មកកាន់ខួរក្បាលរបស់អ្នកខ្លាំងណាស់។

៥. ផ្តោតទៅលើភាពខ្លាំងរបស់ខ្លួន

មានមនុស្សជាច្រើនបានឆ្លុះបញ្ចាំងខ្លួនឯងទៅនឹងភាពអវិជ្ជមាន ឬចំណុចខ្សោយ ហើយមើលរំលងពីគុណតម្លៃនិងភាពខ្លាំងរបស់ខ្លួន បន្ទាប់មកក៏យកភាពអវិជ្ជមាន ឬភាពខ្វះខាតទាំងនោះមកដាក់នៅក្នុងខួរក្បាល។ វាគឺជាផលអាក្រក់មួយដល់សតិ អារម្មណ៍បូករួមទាំងការគិតរបស់អ្នកនិង ធ្វើឲ្យអ្នកមើលឃើញតែរូបភាពអវិជ្ជមាន។ ដូច្នេះដើម្បីកុំឲ្យរឿងនេះកើតឡើងចំពោះអ្នកតទៅទៀត អ្នកត្រូវចាប់ផ្តើមរកភាពខ្លាំងរបស់ខ្លួនឯងឲ្យឃើញ ហើយបន្តធ្វើវាឲ្យល្អនោះរឿងល្អៗ នឹងកើតមានចំពោះក្នុងការគិតរបស់អ្នកជាក់ជាមិនខាន។