អត្ថបទមួយនេះ​ ខ្ញុំចង់លើកទឹកចិត្តដល់មនុស្សមួយចំនួនដែល ពួកគាត់កំពុងមានអារម្មណ៍ថាចង់ចុះចាញ់នឹងអ្វីៗដែលពួកគាត់ចង់បាន តែមិនបានដូចបំណង និងមនុស្សមួយចំនួនផ្សេងទៀតដែល ពួកគាត់កំពុងមានអារម្មណ៍ថាចង់បោះបង់។ នេះជាអត្ថបទសម្រាប់អ្នក។

រូបតំណាង

ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងព្យុះយ៉ាងធំមួយ ហើយអ្នកសម្រេចចិត្តថា អ្នកបោះបង់លែងចង់តស៊ូនាពេលវេលាលំបាកនោះ ដោយអ្នកលុតជង្គង់ ហើយអ្នកមានអារម្មណ៍រងា ហើយអ្នកកាន់តែទាន់ខ្សោយទៅ ហើយអ្នកមានអារម្មណ៍ថាវាជាពេលវេលាចុងក្រោយបំផុតរបស់អ្នក។ អ្នកត្រូវដឹងថានាពេលនោះអ្នកមានជម្រើស ២។ ជម្រើសទី ១ នោះគឺ អ្នកចុះចាញ់ និងទី ២​ នោះគឺ​ តស៊ូក្រោកឈរ។ នៅដំណាក់កាលនោះអ្នកមិនត្រូវគិតថា អ្នកចុះចាញ់ក៏អ្នកស្លាប់ អ្នកតស៊ូក៏អ្នកស្លាប់នោះទេ។ អ្នកត្រូវចាំថា បើអ្នកចុះចាញ់អ្នកប្រាកដជាស្លាប់ជាក់ជាមិនខាន ១០០ ភាគរយ តែបើអ្នកនៅតែមិនទាន់អស់សង្ឃឹម អ្នកតស៊ូ អ្នកអាចមានសង្ឃឹមឆ្លងផុតដំណាក់កាលលំបាកនោះរហូតដល់ទៅ ៨០ ភាគរយ។

រូបតំណាង

អ្នកត្រូវផ្តល់ក្តីសង្ឃឹមឱ្យខ្លួនអ្នក អ្នកត្រូវតែក្រោកឈរជាដាច់ខាត អ្នកត្រូវផ្តោតអារម្មណ៍។ នៅពេលអ្នកបរាជ័យ អ្នកត្រូវធ្វើវាម្តងហើយម្តងទៀត។ វាពិតជាពិបាក ប៉ុន្តែវាសមនឹងតម្លៃនឹងការតស៊ូ វាសមនឹងតម្លៃក្នុងការជឿជាក់ វាសមនឹងតម្លៃដែលអ្នកអាចយល់អំពីតម្លៃនៃខ្លួនរបស់អ្នក វាសមនឹងតម្លៃដែលអ្នកអាចក្រោកឈរដោយខ្លួនឯង។

ពេលវេលាអស្ចារ្យមិនមែនបានមកពី ពេលវេលាដែលអ្នកគិតថាអស្ចារ្យនោះទេ ប៉ុន្តែវាបានមកពីការបរាជ័យដ៏អស្ចារ្យរបស់អ្នក។ ពីព្រោះខណះពេលដែលអ្នកដួល វាជាពេលដែលអ្នកអាចស្វែងរកវិធីក្នុងការក្រោកឈរ។ ចូរអ្នកកុំចុះចាញ់ អ្នកត្រូវផ្តោតអារម្មណ៍ ជឿជាក់លើខ្លួនអ្នក អ្នកអាចធ្វើបាន។