១ ចាប់ផ្តើមថ្ងៃថ្មីឱ្យបានត្រឹមត្រូវ

Steve Jobs ចាប់ផ្តើមថ្ងៃថ្មីរាល់ថ្ងៃរបស់គាត់ក្រោកពីព្រលឹម ហើយធ្វើសមាធិញញឹម សម្រាប់ថ្ងៃថ្មី ភ្ញាក់ពីគេងជាមួយគោលដៅ ផ្តល់ថាមពល និងការផ្តោតអារម្មណ៍។ នាយកប្រតិបត្តិមួយចំនួនក្រោកពីព្រលឹម ហើយទំលាប់នេះផ្តល់ នូវផលិតភាពខ្ពស់ ប្រចាំថ្ងៃ។

២ ផ្តោត

ចិត្តគំនិតរបស់មនុស្សជាចំណុចប្រមូលផ្តុំនៃការព្រួយបារម្ភ ការគិត និងគំនិតក្នុង រយៈពេលមួយថ្ងៃៗ ហើយបញ្ហាជាច្រើនអាច ធ្វើឱ្យអ្នកតានតឹង នៅក្នុងទិសដៅ ច្រើនពេក ដូចនេះចំណុចរួមនៃទម្លាប់របស់មហាសេដ្ឋីទាំងនោះ គឺការផ្តោតអារម្មណ៍ លើកិច្ចការតែមួយ ដែលសំខាន់ក្នុងពេលតែមួយគឺពិតជាចាំបាច់។ Elon Musk ជ្រើសផ្តោតលើចក្ខុវិស័យ និងធ្វើការសំរេចចិត្តរាល់ថ្ងៃ ដើម្បីអនុវត្តគំនិតរបស់គាត់។ អ្នកអាចសរសេរគិនិតនោះចូល ក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់អ្នក ដូចេនះអ្នក នឹងមិនចាំបាច់បង្វែរគំនិត និងការព្រួយបារម្ភម្តង ហើយម្តងទៀតពេញក្នុង ខួរក្បាលរបស់ អ្នកពេញមួយថ្ងៃនោះទេ ហើយបែបនេះ អ្នកអាចប្រមូលអារម្មណ៍ ផ្តោតលើរឿងមួយបានល្អ និងល្អិតល្អន់។

៣ រៀនអ្វីដែលថ្មីៗរាល់ថ្ងៃ

មនុស្សជោគជ័យគឺតែងតែជាអ្នករៀនសូត្របន្ថែមឥតឈប់ឈរពេញមួយជីវិត។ Bill Gates អានសៀវភៅរយៈពេលមួយម៉ោងមុនពេលចូលគេងរាល់យប់។ Elon Musk តែងតែធ្វើឱ្យប្រាកដថាដាក់ខ្លួនគាត់ស្ថិតក្នុងចំណោមមនុស្សឆ្លាតៗ។ អ្វីដែលសំខាន់ជាងនេះ គឺស្វែងយល់និងស្វែងរកគំនិតថ្មីៗ សួរសំណួរ និងរៀនអ្វី ថ្មីៗរាល់ថ្ងៃ។ អ្នកគួរតែជម្រុញចិត្តអ្នកជានិច្ចឱ្យតាមដាននូវព័ត៌មានថ្មីៗ ដែលអ្នកចាប់អារម្មណ៍។

៤ ច្នៃប្រឌិត

នាយកប្រតិបត្តិដែលទទួលបានជោគជ័យមានមោទនភាព ក្នុងការច្នៃប្រឌិតការដឹកនាំ និងបង្កើតគំនិតថ្មីៗល្អៗក្នុងការគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគេ។ Steve Jobs បានដើរជំហានយ៉ាងសាមញ្ញ នៃការដើរឱ្យលឿនក្នុងធម្មជាតិ ដើម្បីជំរុញការច្នៃ ប្រឌិតរបស់គាត់ ដែលចាប់ផ្តើមពីចំណង់ចំណូលចិត្ត ដែលរំញោចផ្នែកមួយ នៃការច្នៃប្រឌិត នៃខួរក្បាលរបស់អ្នក។

៥ ធ្វើចលនារាងកាយ

អ្នកត្រូវហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីមានថាមពល ធ្វើជានាយកប្រតិបត្តិ ជោគជ័យ។ លោក Mark Zuckerberg បាននិយាយថាដើម្បីធ្វើការងារកាន់តែធំ យើងត្រូវការថាមពលកាន់តែច្រើន។ លោកបានបន្ថែមថាថាមពលល្អបំផុតត្រូវការកម្រិតកាយសម្បទារឹងមាំ។