លោក Jack Ma ជាមនុស្សម្នាក់ដែលចាប់ផ្តើមអាជីវកម្មរបស់គាត់ដំបូងបំផុត តែទឹកប្រាក់តែពីរម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលបានមកពីប្រពន្ធ និងមិត្តភក្តិមួយចំនួន។ តែនាពេលនេះលោកជាមហាសេដ្ឋីមួយរូប​ ដែលមានទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ។ លោកជាជនជាតិចិនមុនគេដែលបានទស្សនាវដ្តី បានចុះផ្សាយថា លោកជាកំពូសសហគ្រិនមួយរូប និងជាមហាសេដ្ឋីដែល មានជាងគេលើលោកលេខរៀងទី ២០។ លោកគឺជាអ្នកផ្តើមគំនិតបង្តើតក្រុមហ៊ុនលក់ទំនិញ តាមអនឡាញដែលមានឈ្មោះថា Alibaba។

Jack Ma

ខាងក្រោមនេះ គឺជាគោលផ្ទាល់ខ្លួនទាំង ៥​ របស់លោក Jack Ma៖

១. ទម្លាប់ត្រៀមឱ្យហើយជាមួយពាក្យបដិសេធ

លោក Jack Ma ធ្លាប់សម្ភាសការងារធ្លាក់ចំនួន ៣០​ ដង សូម្បីតែសម្ភាសជាមួយក្រុមហ៊ុន KFC ដែលមានបេក្ខជនសម្ភាសចំនួន ២៤ នាក់ ដែលក្នុងនោះមានបេក្ខជន ២៣ នាក់ត្រូវបានជាប់ មានតែលោកម្នាក់គត់ដែលធ្លាក់។ លោកក៏ធ្លាប់ដាក់ពាក្យទៅរៀននៅសកលវិទ្យាល័យ Harvard ហើយក៏ត្រូវបានគេបដិសេធចំនួន ១០ ដងផងដែរ។ អញ្ចឹងហើយបានជាធ្វើឱ្យ គាត់ស៊ាំទៅនឹងពាក្យបដិសេធ។ គាត់និយាយថា នៅពេលដែលយើងត្រូវបានគេបដិសេធ វាជាកត្តាដែលជំរុញទឹកចិត្តឱ្យយើងខំប្រឹង តែមិនត្រូវដួលដាច់ខាត។

២. រក្សាក្តីសុបន្តិរបស់អ្នក

ធ្វើយ៉ាងណាឱ្យក្តីសុបន្តិរបស់អ្នកឱ្យ រស់បានជានិច្ច។ គាត់បានបញ្ចាក់ថា កូនសោរសម្ងាត់ដើម្បីទៅរកភាពជោគជ័យនោះ គឺធ្វើយ៉ាងមិចរក្សាសុបន្តិ របស់អ្នកឱ្យរស់ជានិច្ច។

៣. កសាងវប្បធម៌ក្នុងក្រុមហ៊ុន

កត្តាជោគជ័យរបស់ Alibaba គឺមានវប្បធម៌របស់ពួកយើង ពួកយើងមានតម្លៃ ជាពិសេសនោះគឺវប្បធម៌នៅក្នុងក្រុមហ៊ុន គឺការជួយគ្នាទៅវិញទៅមក ជាជាងតែគិតអំពីលុយ។

៤. កុំគិតតែការតិះទៀនរបស់អ្នកដទៃ

កុំចាប់អារម្មណ៍នូវគំនិតមើលងាយ មើលថោក តិះទៀនមកលើយើង។ នៅពេលដែលលោកចាប់ផ្តើម Alibaba ដំបូង ដោយប្រើប្រាស់ប្រព័ន្ធ Alipay មានមនុស្សជាច្រើន គិតថាវាជាគំនិតឆ្កួតមួយតែប៉ុណ្ណោះ។ ប៉ុន្តែលោកមិនខ្វល់ លោកថាដរាបណាមានមនុស្សប្រើប្រាស់វា គឺគេនឹងអាចដឹងស ខ្មៅនៅថ្ងៃណាមួយ។ នាពេលបច្ចុប្បន្នមានមនុស្សមិនតិចជាង ៨​ រយលាននាក់បានកំពុងប្រើប្រាស់ Alipay​ ដែលរាប់ទាំងអ្នកដែលធ្លាប់តិះទៀនលោក។

៥. ចាំបាច់ត្រូវលើកទឹកចិត្តខ្លួនឯង

លោកថា លោកចូលចិត្តមើលកុន លោកចូលចិត្តមើលកុនណាដែលលើកទឹកចិត្ត ឱ្យមនុស្សធ្វើអ្វីមួយ សូម្បីតែរបៀបដែលលោកនិយាយភាគច្រើន ក៏លោកបានរៀនពីកុនដែល។