មេរៀនជីវិត ៖ នៅពេលដែលអ្នកយកស្រមោចខ្មៅ ១០០ និងស្រមោចក្រហម ១០០ ដាក់ក្នុងក្រឡមួយជាមួយគ្នា ជាធម្មតា គឺវាមិនមានអ្វីកើតឡើងឡើយ។

ប៉ុន្តែ ប្រសិនបើអ្នកអង្រួនក្រឡុកក្រឡនោះ នោះស្រមោចខ្មៅ និងស្រមោចក្រហម វានឹងចាប់ផ្ដើមខាំ​ សម្លាប់គ្នា ព្រោះស្រមោចក្រហមគិតថា ស្រមោចខ្មៅជាសត្រូវ រីឯស្រមោចខ្មៅ គិតថាស្រមោចក្រហមគឺជាសត្រូវ តែយ៉ាងណាមិញ សត្រូវពិតប្រាកដរបស់វា គឺជាមនុស្សទេដែលបង្កភាពរង្គោះរង្គើនោះឡើង មិនខុសទេ នៅក្នុងសង្គមមនុស្សយើងក៏ដូចគ្នាដែរ។

– បុរស ទល់នឹងស្ត្រី

– ឆ្វេង និងស្តាំ

– អ្នកមាន និងអ្នកក្រ

– ជំនឿ និងវិទ្យាសាស្ត្រ

– ការនិយាយដើមគេ និងពាក្យចចាមអារាម។ ល។

យ៉ាងណា មិនថាមានរឿងអ្វីឡើយ នៅពេលដែលមានបញ្ហាកើតឡើង បណ្ដាលឱ្យឈ្លោះគ្នា អ្នកត្រូវគិតពីហេតុផល ជាមួយនឹងដើមចមដែលបណ្ដាលឱ្យមានបញ្ហាជាមុនសិន កុំធ្វើឱ្យបញ្ហាឈ្លោះទាស់ ខាំគ្នាឯង ហើយឱ្យអ្នកបង្កបានសើចសប្បាយ រួចខ្លួននោះ!!!

ប្រភព ៖ បរទេស