មនុស្សជោគជ័យជាច្រើនតែងមានជម្រើសជាក់លាក់ ឬតារាងការងារសម្រាប់មួយថ្ងៃៗ ឲ្យមានផលល្អ។ មនុស្សជោគជ័យមួយចំនួនដើរទៅធ្វើការ ក្នុងគោលបំណងយកពេលវេលានោះ ដើម្បីគិតឲ្យច្បាស់ក្នុងការធ្វើអ្វីមួយ ខណៈពេលដែលមនុស្សជាច្រើនទៀតកំពុងតែមមាញឹក ធ្វើដំណើរមកធ្វើការយ៉ាងឆ្ងាយ ហើយមិនបានខ្វល់អ្វីទាំងអស់។

ប៉ុន្ដែទម្លាប់មួយចំនួនរបស់មនុស្សជោគជ័យ ក៏អាចជួយប្រែក្លាយមនុស្សដទៃទៀតឲ្យល្អប្រសើរបានដែរ។
ខាងក្រោមនេះជាទម្លាប់ទាំង ៧ របស់មនុស្សជោគជ័យ៖

១. ធ្វើសមាធិខ្លី
មនុស្សជោគជ័យជាច្រើនបានសមាធិយ៉ាងហោចណាស់ម្តង ក្នុងមួយថ្ងៃ។​ នេះតាមប្រពៃណីព្រះពុទ្ធសាសនា គឺគ្រាន់តែបិទភ្នែករយៈពេល ៣នាទី ពេញ​ហើយមិនគិតអ្វីទាំងអស់ ធ្វើបែបនេះយ៉ាងហោចណាស់ម្តងជារៀងរាល់ថ្ងៃ។
វាគឺជាទង្វើមួយនៃការលាងជំរះផ្លូវចិត្តឲ្យជ្រះថ្លា។

២. ប្រាកដថាអ្នកបានធ្វើលំហាត់ប្រាណ
បើទោះបីជាអ្នករវល់បែបណាក៏ដោយ មិនគួរភ្លេចការហាត់ប្រាណទេ។ ប្រាកដណាស់ មនុស្សជោគជ័យ មិនដែលបរាជ័យក្នុងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃនោះទេ។ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃជួយបញ្ចេញអរម៉ូន endorphins ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ បង្កើនចង្វាក់បេះដូងឲ្យដើរបានល្អ បង្កើនល្បឿនការរំលាយអាហារ និងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្រស់ថ្លាក្នុងការគិត។

៣. ជូបជុំមិត្តភក្តិ
មនុស្សជាច្រើនតែងមានភាពតានតឹងពីកន្លែងការងារ សម្ពាធការងារ រឿងគ្រូសារ បុគ្គលិក ឬដៃគូទំនាក់ទំនង។​ អញ្ចឹងទាក់ទងទៅមិត្តភក្តិដែលអ្នកអាចជជែកលេងជាមួយ ដោះស្រាយបញ្ហា និយាយរឿងក្នុងចិត្ត ឬធ្វើអ្វីដែលសប្បាយៗ រលឹកពីមិត្តភាពចាស់ៗ។ ទង្វើរបែបនេះអាចជួយអ្នកមួយកំរិតធំផងដែរ។

៤. ការអាន
យ៉ាងហោចណាស់អ្នកគួរអានអត្តបថដែលអ្នកចូលចិត្ត អានកាសែត ឬចំនងជើងការសែត រាល់ព្រឹក ដើម្បីបង្កើនចំនាប់អារម្មណ៍​ បង្កើនការចងចាំដល់ខួរក្បាល។ ការអានជាជំនួយផ្នែកចំនេះដឹងដែលអ្នកគួរតាមដានរាល់ថ្ងៃ។

៥. ការសរសេរ
ការសរសេរអាចជួយបំបាត់ភាពតប់ប្រមល់របស់អ្នកបាន​ ដោយសរសេរនូវការស្រមើស្រមៃ របាយការណ៍ប្រចាំថ្ងៃ ឬអ្វីដែលអ្នកចង់រៀបរាប់ បើទោះបីជាអ្នកកំពុងស្មុគស្មាញខ្លាំងក្តី។​ ការសរសេរជួយអ្នកឲ្យចាកចេញពីភាពឯការ ឬធុញទ្រាន់បានជាមួយការស្រមៃនៃរូបភាព ហើយពណ៌នា។

៦. យកចិត្តទុកដាក់លើគ្រួសារ
មនុស្សជាច្រើនបាន និងកំពុងមានភាពមមាញឹកជាមួយការងារ ក៏អាចនិយាយបានថាការងារទាញឲ្យមនុស្សរវល់ ឬជាកាតព្វកិច្ចរបស់មនុស្ស។ ទន្ទឹមនឹងនេះក៏មានការអះអាងពីមនុស្សជោគជ័យមួយចំនួនថា ការងារគួរតែនៅជាលំដាប់ទី ២ បន្ទាប់ពីគ្រួសារដែលជាទីស្រលាញ់របស់ខ្លួន។
ដូច្នេះយើងគួរយកចិត្តដាក់លើគ្រួសារ មនុស្សជាទីស្រលាញ់ឲ្យបានច្រើន។

៧. ស្តាប់តន្ត្រីក្រោយភ្ញាក់ពីគេង និងមុនចូលគេង
តន្ត្រីប្រៀបដួចជាថ្នាំម្យ៉ាង ដែលសន្តំអារម្មណ៍អ្នកឲ្យធូរភាពតានតឹង។ ស្តាប់ចម្រៀងខ្លីៗដែលអ្នកចូលចិត្តនៅពេលព្រឡឹម ជួយបង្កើតអារម្មណ៍ស្រស់ស្រាយ ក៏ដួចជាកំលាំងចិត្តដល់អ្នកសម្រាប់ថ្ងៃថ្មី។ ចំនែកឯពេលរៀបចូលគេងនឹង ក៏គួរស្តាប់មួយ ឬពីរបទដែរ ដើម្បឲ្យគេងបានស្រួល៕